នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសមាគមនារី រាជធានីភ្នំពេញ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ត្រូវអញ្ជើញទៅចូលរូមវេទិកា “ស្ត្រីសហគ្រិន និងសេដ្ឋកិច្ចបៃតង” ចាប់ពីថ្ងៃទី០៣ ដល់ទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។